ឥណទានខ្នាតមធ្យម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល

Microfinance institution Amatak Capital

Amatak Micro Finane

ឥណទានខ្នាតមធ្យម

ឥណទាន​ខ្នាត​មធ្យម​ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មធ្យម​។ ជា​រើ​យៗ ម្ចាស់​អាជីវកម្ម​ទាំងនេះ​ត្រូវបាន​បដិសេធ​មិន​ផ្តល់​ការគាំទ្រ​ផ្នែក​ហរិញ្ញវត្ថុ​ពី​ធនាគារ​ឡើយ ពី​ព្រោះ​ម្ចាស់​អាជីវកម្ម​ទាំងនេះ​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​ប្រើប្រាស់​សាច់ប្រាក់​ហើយ​ពុំ​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ដើម្បី​បញ្ជាក់​ពី​ចំណូល​របស់​ពួកគាត់​ឡើយ​។ ទោះជា​យ៉ាងនេះ​ក៏ដោយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អមតៈ ខាប់​ភី​ថ​ល ភីអិលស៊ី ក៏​នៅតែ​អាច​ផ្តល់​ប្រាក់​កម្ចី​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ ដែល​មាន​បំណង​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​រីក​លូតលាស់ និង ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់ ។

លក្ខណវិនិច្ឆ័យ​នៃ​កម្ចី​
  • ទំហំ​ប្រាក់កម្ចី​៖ ចន្លោះ​ពី ១០,០០០ ទៅ ៧០,០០០ (​ដុល្លារ​អាមេរិក​)
  • ​រយៈពេល​ខ្ចី​៖ អតិបរមា ៨៤ ខែ​
លក្ខខណ្ឌ​តម្រូវ​សម្រាប់​អ្នក​ខ្ខីប្រាក់​
  • ​អាច​ស្នើសុំ​តែ​ជា​លក្ខណៈ​បុគ្គល​តែប៉ុណ្ណោះ​
  • មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ឡើងទៅ​
  • លិខិតបញ្ជាក់​ការងារ ឬ​ប្រតិបត្តិការ​អាជីវកម្ម​
  • ​ត្រូវ​មានទ្រព្យ​ធានា ឬ​អ្នក​ធានា​ដាក់​ទ្រព្យ​ធានា​ជំនួស​
  • ​ឯកសារ​៖
    • ​អត្តសញ្ញាណប័ណ្ណ​/​លិខិតឆ្លងដែន​ជាតិ​
    • ​សៀវភៅ​គ្រួសារ​/​សៀវភៅ​ស្នាក់នៅ​
    • ​លិខិតបញ្ជាក់​ប្រាក់ចំណូល
​អត្ថប្រយោជន៍​នៃ​ប្រាក់​កម្ចី​ខ្នាត​មធ្យម​
  • ​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់
  • អត្រា​ការប្រាក់​ទាប និង​ការសង​ប្រាក់​ត្រឡប់​វិញ​មាន​ច្រើន​ជម្រើស​
  • ​រយៈពេល​ខ្ចី​វែង​ដែល​ងាយស្រួល​ក្នុង​ការសង​ត្រឡប់មកវិញ​
  • ការ​គណនា​ការប្រាក់​គឺ​គិត​លើ​តែ​សមតុល្យ​ឥណទាន​ដែល​នៅសល់​តែ​ប៉ុណ្ណោះ​
  • ការ​សង​ប្រាក់​អាច​ធ្វើឡើង​នៅ​សាខា​ណាមួយ​នៃ​ធនាគារ​ជា​ដៃគូ​របស់​យើង ដូចជា TrueMoney, Wing
  • សេវា​ឆាប់រហ័ស និងមាន​ភាពងាយស្រួល​