សមត្ថភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល

Microfinance institution Amatak Capital

សមត្ថភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​

​យោងតាម​របាយការណ៍​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នៅ​ឆ្នាំ​២០១៣ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​លទ្ធផល​ដ៏​គួរ​ឲ្យ​កោតសរសើរ ដោយ​ទទួលបាន ផ​សស ចំនួន ៧% យោង​តាម​ការ​ព្យាករ​ពី IMF និង​ធនាគារ​ពិភពលោក​។ កំណើន​នេះ​បាន​ជំរុញ​ដោយ​ភាគច្រើន​ពី​ការហូរចូល​នៃ​ការវិនិយោគ​ក្នុង​ប្រទេស​នេះ ជាពិសេស​ក្នុង​វិស័យ​សំណង់ និង​ទេសចរណ៍​។ ជាមួយនឹង​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថេរភាព និង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​សមស្រប អត្រា​អតិផរណា​ត្រូវបាន​រក្សា​ឲ្យនៅ​កម្រិត ៤%​។ ការធ្វើឲ្យ​ប្រសើរ​ឡើង​នា​ពេល​ថ្មីៗ​នេះ​ក្នុង​ការប្រមូល​ចំណូល ការបន្ថយ​ឱនភាព​ថវិកា និង​ការទាក់ទាញ របស់​ប្រទេស​កម្ពុជា​ជា​គោលដៅ​មួយ​ក្នុង​ការធ្វើឲ្យ​មាន​កំណើត​វិនិយោគ IMF និង ADB ព្យាក​រថា ប្រទេស​កម្ពុជា​នឹង​រក្សា​ជំហរ​កំណើន​របស់​ខ្លួន​។ ជាពិសេស នៅ​ឆ្នាំ​២០១៤ ផ​សស របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាក​រថា​មាន​ចំនួន ៧,៥% ក្នុង​ខណៈ​ដែល​អតិផរណា​ត្រូវបាន​ប៉ាន់ស្មាន​ថា​ក្នុង​រង្វង់​ប្រហែល ៣,៥% ។​​