អំពីអមតៈ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល

Microfinance institution Amatak Capital

អំពីអមតៈ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអមតៈ​បាន​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ជា​មួយ​ក្រសួង​ពាណិ​ជ្ជកម្ម​ក្រោម​អាជ្ញា​ប័ណ្ណ​លេខ ២៦៧៧ KH/២០១២ នៅ​ថ្ងៃ​ទី​៩ ​ខែ​តុលា ឆ្នាំ២០១២។ ក្រុមហ៊ុន បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ស្ថាប័ន​​មីក្រូ​ហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា​ដើម្បីប្រតិបត្តិការ​សកម្មភាព​មីក្រូហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​១៤​ ខែ​មករា ឆ្នាំ​២០១៣ ។ នៅ​ថ្ងៃ ទី​​៣១ ខែ​​ឧសភា ឆ្នាំ​២០១៦ ក្រុមហ៊ុនក៏បានទទួល​អជ្ញាប័ណ្ណជា​ថ្មីពាក់ព័ន្ធ​នឹង​ការកំណត់​ដើមទុន​ថ្មី​លេខ ០០០០៤៩៩០ ពី​ក្រសួងពាណិជ្ជកម្មផង​ដែរ។

ចាប់​តាំង​ពី​បង្កើត​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល ភីអិលស៊ី មកគ្រឹះស្ថាន​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​របស់ខ្លួន ។សេវាកម្ម​របស់​គ្រឹះស្ថាន​ គឺ​ផ្តល់​សេវាកម្មល្អ​បំផុត ​និង​មាន​គោល​នយោបាយ​តម្លាភាព​ដែល​ធ្វើ​ឲ្យគ្រឹះ​ស្ថាន​ទទួល​បាន​កិត្យា​នុភាព​ល្អ ។ នៅ​ចុង​ឆ្នាំ​២០២០​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល ភីអិលស៊ី បាន​ផ្តល់​ប្រាក់​កម្ចីជូន​ប្រជា​ពលរដ្ឋជាង​១៧០០​គ្រួសារ នៅ​ទីក្រុងភ្នំពេញ និងតំបន់​ជាយក្រុង ។ ក្រៅ​ពីផ្តល់​ប្រាក់​កម្ចីខ្នាត​តូច​ដល់​គ្រួសារ​ដែល​មាន​ចំណូល​ទាប និង​អាជីវ​កម្មខ្នាត​តូច គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល ភីអិលស៊ី ក៏មាន​ផ្តល់​ឥណទាន​សម្រាប់​ទិញសម្ភារ​ប្រើប្រាស់​ផងដែរ ដែល​ផ្តោត​លើ​កម្លាំង​ពលករ​កម្ពុជា​វ័យក្មេង ឥឡូវ​នេះ​ពួក​គេ​ទទួល​បាន​ការ​អប់រំ​សិក្សា​កាន់​តែច្រើន​ឡើង និង​ការ​កើន​ឡើង​នូវ​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ទំនើប ។

នាពេល​ខាង​មុខ​នេះ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អមតៈ មាន​បំណង​បង្កើត​ផលិតផល និង​សេវាកម្ម​ថ្មី​ជា​ច្រើន ទៀត​ដើម្បី​សម្រួល​ដល់​ប្រជា​ពល​រដ្ឋ និង​អាច​ជួយ​អោយ​គ្រឹះស្ថាន​ក្លាយ​ជា​ក្រុមហ៊ុន​មួយ​ដែល​អាច​មាន​សមត្ថភាព​ទ្រទ្រង់​ប្រភព​ហិរញ្ញវត្ថុ​ដោយ​ខ្លួន​ឯង​បាន ។

ទស្សនៈវិស័យ​៖
ក្លាយជាដៃគូរដ៏អស្ចារ្យមួយ ក្នុងការធ្វើប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដើម្បីភាពរីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសជាគ្រឹះស្ថានមួយដែលផ្តល់ឱកាស និងបរិយាកាសការងារល្អដល់បុគ្គលិក។

បេសកកម្ម​៖
ផ្តល់ជូននូវផលិតផល​ហិរញ្ញវត្ថុដែល​មាន​លក្ខណៈ​សាមញ្ញ​ច្រើន​ប្រភេទ តាមរយៈសេវាធនាគារដែលល្អបំផុត