មុខតំណែង: មន្រ្តីឥណទានជាន់ខ្ពស់ (Senior Credit Officer) / មន្រ្តីប្រឹក្សាផ្នែកផ្តល់កម្ចី ជាន់ខ្ពស់ (Senior Loan
Officer) – (08 នាក់)
ទីតាំងការងារៈ ការិយាល័យកណ្តាល (ចំការមន) និង សាខាទួលគោក
ម៉ោងការងារៈ 8:00 ព្រឹក – 5:00 ល្ងាច
ភារៈកិច្ច និងការទទួលខុសត្រូវៈ
- ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអមតៈ
ខាប់ភីថល ភីអិលស៊ី ទៅដល់អតិថិជនសក្តានុពល។
- ធ្វើការសិក្សា វិភាគ
វាយតម្លៃលទ្ធភាពសង និងទ្រព្យដាក់ធានា
របស់អតិថិជនឲ្យបានត្រឹមត្រូវ។
- រៀបចំរបាយការណ៍
និងសំណើសុំឥណទាន ដើម្បីដាក់ជូន ប្រធានផ្នែកឥណទាន ឬនាយកសាខា
ឬគណៈកម្មាធិការឥណទានពិនិត្យ និងអនុម័ត។
- ថែរក្សាទំនាក់ទំនងល្អ
ជាមួយអតិថិជនដែលមានស្រាប់ និងស្វែងរក អតិថិជនថ្មីបន្ថែម។
- បញ្ចេញឥណទានទៅតាមផែនការ
ដែលបានកំណត់ដោយ នាយកសាខា។
- ពង្រឹងគុណភាពនៃការប្រមូល និងការសងត្រឡប់ឥណទានមកវិញឲ្យបានទាន់ពេល។
- បង្កើនទំនាក់ទំនងជាមួយអាជ្ញាធរក្នុងតំបន់
ដែលគ្រឹះស្ថានកំពុងធ្វើប្រតិបត្តិការ និងសិក្សាអំពីគូប្រកួតប្រជែងក្នុងតំបន់
ព្រមទាំងរៀបចំផែនការ ដើម្បីទទួលបានចំណែកទីផ្សារបន្ថែម។
- ផ្តល់សេវាកម្មអតិថិជនល្អដល់អតិថិជនរួមទាំងការយល់ព្រម
និងការបដិសេធពាក្យ ស្នើសុំរបស់អតិថិជន។
- បង្កើត និងអនុវត្តផែនការតាមដាន
/ ត្រួតពិនិត្យអតិថិជន។
- រាយការណ៍ ឬធ្វើរបាយការណ៍ប្រចាំថ្ងៃ
ប្រចាំសប្តាហ៍ និងប្រចាំខែ ជូនអ្នកគ្រប់គ្រងផ្ទាល់។
លក្ខខណ្ឌតម្រូវៈ
- បញ្ចប់កម្រិតសិក្សាទុតិយភូមិ ឬជានិសិ្សតកំពុងសិក្សា
ផ្នែកទីផ្សារ គ្រប់គ្រង គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ
ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- មានជំនាញក្នុងការទំនាក់ទំនង
និងដោះស្រាយបញ្ហាជូន អតិថិជន និងអាចធ្វើការងារជាក្រុម។
- មានចំណេះដឹង បទពិសោធន៍ ២ឆ្នាំ
ជាភ្នាក់ងារឥណទាន នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារ ។
- អាចប្រើប្រាស់កុំព្យូទ័រ Ms Office Word & Ms Excel។
- ចេះបើកបរម៉ូតូ។
- មានការទទួលខុសត្រូវ និងមានការប្តេជ្ញាចិត្តប្រកបដោយក្រមសីលធម៌ខ្ពស់។
- មានភាពស្មោះត្រង់ ប្រឹងប្រែង
តស៊ូ ហ្មត់ចត់ វិន័យល្អ និងមានការលះបង់ពេលវេលា។
អត្ថប្រយោជន៍ទទួលបានៈ
- ទទួលបានប្រាក់បៀវត្សរ៍សមរម្យ
- ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ
- ប្រាក់បុព្វលាភ៤ដងក្នុងមួយឆ្នាំ
(បុណ្យចូលឆ្នាំខ្មែរ
បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក និងបុណ្យចូលឆ្នាំចិន)
- ប្រាក់បុព្វលាភប្រចាំឆ្នាំ
- ប្រាក់អតីតភាពការងារ
(២ដងក្នុងមួយឆ្នាំ)
- ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់
(២ដងក្នុងមួយឆ្នាំ)
- ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ
- ធានារ៉ាប់រងផ្នែកសុខភាព
និងគ្រោះថ្នាក់ការងារ
- ប្រាក់ឧបត្ថម្ភលំហែមាតុភាព
(បុគ្គលិកនារី)
- ប្រាក់ឧបត្ថម្ភសិក្សាជំនាញការងារបន្ថែម
- ថ្ងៃឈប់សម្រាកបុណ្យជាតិតាមប្រកាសរបស់រាជរដ្ឋាភិបាល
- ចូលរួមកម្មវិធីជប់លៀង
និងដំណើរកម្សាន្តប្រចាំឆ្នាំ
- អាចទទួលបានប្រាក់កម្ចីបុគ្គលិកជាមួយអត្រាការប្រាក់ទាប
- ប្រាក់ឧបត្ថម្ភផ្សេងៗទៀត
។
How to Apply
Interested
candidate please send your CV and Cover
letter to email below:
Apply_hr@amatakcapital.com.kh or sorin.socheat@amatakcapital.com.kh
Address: Head Office No : 502 C&D,
Monivong Blvd, Tonle Bassac, Chamkarmorn, Phnom
Penh, Cambodia.
Website: http://www.amatakcapital.com.kh
Telephone: 096 84 70 988 (Telegram) – 010 666
920 – 031 349 7776