ការងារលម្អិត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល

Microfinance institution Amatak Capital

ការងារលម្អិត

    មុខតំណែង: ភ្នាក់ងារដោះស្រាយបំណុល  (Debt Collection Officer)  – (05 នាក់)

    ទីតាំងការងារៈ ការិយាល័យកណ្តាល (ចំការមន) 

    ម៉ោងការងារៈ 8:00 ព្រឹក – 5:00 ល្ងាច

ភារៈកិច្ច និងការទទួលខុសត្រូវៈ

  • ធ្វើការគ្រប់គ្រង​លើការបង់​យឺត​យ៉ាវ។
  • សហការណ៍​ជាមួយ​ភ្នាក់​ងារ​ឥណទាន​ក្នុង​ការ​ដោះ​ស្រាយ​បំណុល​យឺតយ៉ាវ។
  • រៀប​ចំ​ផែន​ការ​​សកម្មភាព​​លម្អិត​​នៃ​បំណុល​​យឹត​យ៉ាវ​ NPL​>​៦០​ថ្ងៃ​ និង​​បំណុល​ដែល​​បាន​​លុប​ចោល​​ពី​​បញ្ជី​​ឆ្នាំ​កន្លង​មក​​ និង​​រៀប​ចំ​​ដោះ​ស្រាយ​​បច្ចុប្បន្ន​។
  • ធ្វើ​​អោយ​​បាន​សម្រេច​​នូវ​​ផែនការ​​ប្រចាំ​ខែ​​ និង​ ប្រចាំ​​ឆ្នាំ​ ដែល​​បាន​​កំណត់​ ។
  • រាយ​ការណ៍​​ពី​​ស្ថាន​ភាព​​ ដំណើរការ​​នៃ​​ការ​​ដោះស្រាយ​ និង​​បញ្ហា​​ប្រឈម​​ដល់​​ប្រធាន​​គ្រប់​គ្រង​​ផ្ទាល់​។
  • ស្វែង​រក​​វិធី​​កែ​ល​ម្អ​ ​នៅ​​ពេល​​ចុះ​​អនុវត្ត​​ដោះ​ស្រាយ​​ជាក់​​ស្តែង​​ជា​មួយ​​បំណុល​​យឹត​យ៉ាវ​ និង​​ជួយ​​ពង្រឹង​​វិន័យ​​បង់​​រំលស់​ដល់​ក្រុម​កា​រ​ងា​រ​។
  • ត្រូវ​មាន​ទំនាក់​ទំនង​ល្អជា​មួយ​អាជ្ញាធរ​​មាន​សមត្ថកិច្ច​​ និង​​អាជ្ញា​ធរ​​មូល​ដ្ឋាន​ និង​​អ្នក​​ដែល​​មាន​​ឥទ្ធិពល​ ឬ​មនុស្ស​សំខាន់​​ៗ។

លក្ខខណ្ឌតម្រូវៈ

  • មានកម្រិតវប្បធម៌លើជំនាញពាក់ព័ន្ធ។
  • ​មាន​បទ​ពិសោធន៍ មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ខាង​ផ្នែក​ឥណ​ទាន ឬ​ធ្លាប់​ជា​ភ្នាក់​ងារ​ឥណ​ទាន បើ​មាន​បទ​ពិសោធន៍​ពី​ខាង​អង្គ​ការ​កាន់​តែ​ប្រសើរ​។
  • ​មាន​ជំនាញ​​ក្នុង​ការ​ផ្តល់​​សេវា​កម្ម​ល្អ​ ​ទំនាក់​​ទំនង​​ល្អ ការ​ដោះ​​ស្រាយ​បញ្ហា​ និង​សម្រប​​សម្រួល​ ។
  • មាន​សីល​ធម៌​ល្អ ​អា​កប្ប​កិ​រិយា​ល្អ ​​ស្មោះ​ត្រង់ តស៊ូ ​ការ​ប្តេជ្ញា​​ចិត្ត​ខ្ពស់ ​ការ​គោរព​​វិន័យ និង​មាន​ទិស​ដៅ​អាជីព​ការងារ​វែង​ឆ្ងាយ​។
  • ជា​​បេក្ខជន​​ដែល​​អាច​​ធ្វើ​ការ​​ក្នុង​​តួនាទី​​បាន​​ល្អ​ ​ហើយ​​អាច​​កសាង​​ទំនាក់​ទំនង​​ល្អ​ជា​​មួយ​​អាជ្ញា​ធរ​​មូល​ដ្ឋាន​។
  • បង្ហាញ​​ពី​​ការ​​ប្តេជ្ញា​​ចិត្ត​​ខ្ពស់​ ​និង​​មាន​​ភាព​​ជឿ​ជាក់​។
  • មាន​ឆន្ទៈ​ក្នុង​ការ​រៀន​សូត្រ និង​អភិវឌ្ឍន៍​ខ្លួន​លើ​មុខ​ជំនាញ​។

អត្ថប្រយោជន៍ទទួលបានៈ

  • ទទួល​​បាន​ប្រាក់​​បៀវត្ស​រ៍​សមរម្យ
  • ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត
  • ប្រាក់​បុព្វ​លាភ​៤​ដងក្នុងមួយឆ្នាំ (បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក និង​បុណ្យ​ចូលឆ្នាំ​ចិន)
  • ប្រាក់បុព្វលាភប្រចាំឆ្នាំ
  • ប្រាក់អតីតភាពការងារ (២ដងក្នុងមួយឆ្នាំ)
  • ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់ (២ដងក្នុងមួយឆ្នាំ)
  • ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ
  • ធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ការងារ
  • ប្រាក់ឧបត្ថម្ភលំហែមាតុភាព (បុគ្គលិកនារី)
  • ប្រាក់ឧបត្ថម្ភសិក្សាជំនាញការងារបន្ថែម
  • ថ្ងៃឈប់សម្រាកបុណ្យជាតិតាមប្រកាសរបស់រាជរដ្ឋាភិបាល
  • ចូលរួមកម្មវិធីជប់លៀង និងដំណើរកម្សាន្តប្រចាំឆ្នាំ
  • អាចទទួលបានប្រាក់កម្ចីបុគ្គលិកជាមួយអត្រាការប្រាក់ទាប
  • ប្រាក់ឧបត្ថម្ភ​ផ្សេងៗទៀត ។​

How to Apply

Interested candidate please send your CV and Cover letter to email below:

Apply_hr@amatakcapital.com.kh or sorin.socheat@amatakcapital.com.kh

Address: Head Office No : 502 C&D, Monivong Blvd, Tonle Bassac, Chamkarmorn, Phnom  Penh, Cambodia.

Website: http://www.amatakcapital.com.kh/

Telephone: 096 84 70 988 (Telegram)  – 010 666 920 – 031 349 7776