មុខតំណែង: មន្រ្តីឥណទាន
(Credit Officer) / មន្រ្តីប្រឹក្សាផ្នែកផ្តល់កម្ចី (Loan Officer) – (15 នាក់)
ទីតាំងការងារៈ ការិយាល័យកណ្តាល (ចំការមន) និង សាខាទួលគោក
ម៉ោងការងារៈ 8:00 ព្រឹក – 5:00 ល្ងាច
ភារៈកិច្ច
និងការទទួលខុសត្រូវៈ
- ផ្សព្វផ្សាយផលិតផល
និងសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអមតៈ ខាប់ភីថល ភីអិលស៊ី
ទៅដល់អតិថិជនសក្តានុពល។
- ប្រមូលព័ត៌មានអោយបានគ្រប់គ្រាន់ទាក់ទងទៅនឹងអតិថិជន
(ដូចជាអាជីវកម្មរបស់គាត់ និង ប្រភពផ្សេងទៀត)
- ធ្វើការសិក្សា វិភាគ
វាយតម្លៃលទ្ធភាពសង និងទ្រព្យដាក់ធានា របស់អតិថិជនឲ្យបានត្រឹមត្រូវ។
- ថែរក្សាទំនាក់ទំនងល្អ
ជាមួយអតិថិជនដែលមានស្រាប់ និងស្វែងរក អតិថិជនថ្មីបន្ថែម។
- បញ្ចេញឥណទានទៅតាមផែនការ
ដែលបានកំណត់ដោយ ប្រធានភ្នាក់ងារឥណទាន ឬនាយកសាខា។
លក្ខខណ្ឌតម្រូវៈ
- បេក្ខជន (ទាំងពីរភេទ)
- យ៉ាងហោចណាស់បញ្ចប់ត្រឹមថ្នាក់ទី១២
- មានការយល់ដឹងខ្លះៗ អំពីប្រតិបត្តិការឥណទានកាន់តែប្រសើរ។
- មានជំនាញក្នុងការទំនាក់ទំនង ការដោះស្រាយបញ្ហា
ការពន្យល់បង្ហាញពីសេវាកម្មអតិថិជន និង ជំនាញលក់។
- មានបទពិសោធន៍ខ្លះក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
ឬវិស័យធនាគារកាន់តែប្រសើរ។
- អាចប្រើប្រាស់កុំព្យូទ័រ Ms Office Word & Ms Excel។
- ចេះបើកបរម៉ូតូ។
- មានសីលធម៌ល្អ អាកប្បកិរិយាល្អ
ស្មោះត្រង់ តស៊ូ ការប្តេជ្ញាចិត្តខ្ពស់ ការគោរពវិន័យ និងមានទិសដៅអាជីពការងារវែងឆ្ងាយ។
អត្ថប្រយោជន៍ទទួលបានៈ
- ទទួលបានប្រាក់បៀវត្សរ៍សមរម្យ
- ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ
- ប្រាក់បុព្វលាភ៤ដងក្នុងមួយឆ្នាំ
(បុណ្យចូលឆ្នាំខ្មែរ
បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក និងបុណ្យចូលឆ្នាំចិន)
- ប្រាក់បុព្វលាភប្រចាំឆ្នាំ
- ប្រាក់អតីតភាពការងារ
(២ដងក្នុងមួយឆ្នាំ)
- ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់
(២ដងក្នុងមួយឆ្នាំ)
- ប្រាក់ឧបត្ថម្ភកាតទូរសព្ទ
- ធានារ៉ាប់រងផ្នែកសុខភាព
និងគ្រោះថ្នាក់ការងារ
- ប្រាក់ឧបត្ថម្ភលំហែមាតុភាព
(បុគ្គលិកនារី)
- ប្រាក់ឧបត្ថម្ភសិក្សាជំនាញការងារបន្ថែម
- ថ្ងៃឈប់សម្រាកបុណ្យជាតិតាមប្រកាសរបស់រាជរដ្ឋាភិបាល
- ចូលរួមកម្មវិធីជប់លៀង
និងដំណើរកម្សាន្តប្រចាំឆ្នាំ
- អាចទទួលបានប្រាក់កម្ចីបុគ្គលិកជាមួយអត្រាការប្រាក់ទាប
- ប្រាក់ឧបត្ថម្ភផ្សេងៗទៀត
។
How to Apply
Interested
candidate please send your CV and Cover
letter to email below:
Apply_hr@amatakcapital.com.kh or sorin.socheat@amatakcapital.com.kh
Address: Head Office No : 502 C&D,
Monivong Blvd, Tonle Bassac, Chamkarmorn, Phnom
Penh, Cambodia.
Website: http://www.amatakcapital.com.kh
Telephone:
096 84 70 988 (Telegram) – 010 666 920 – 031 349 7776