មុខតំណែង: បុគ្គលិកផ្នែកសម្អាត (Cleaner) –
(01
នាក់)
ទីតាំងការងារៈ សាខាទួលគោក
ម៉ោងការងារៈ 7:30 ព្រឹក ដល់ម៉ោង 11:00 និង 1:00 ដល់ម៉ោង
4:00 ល្ងាច
ភារៈកិច្ច
និងការទទួលខុសត្រូវៈ
- គោរព
និងចូលរួមអនុវត្តតាមគោលការណ៏-នីតិវិធីជំនាញ និងបទបញ្ជាទាំងឡាយរបស់គ្រឹះស្ថាន
មីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល ភិអិលស៊ី។
- សម្អាតក្នុងការិយាល័យ
និងបរិវេណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល ភិអិលស៊ី
ឲ្យបានស្អាតមានសោភ័ណភាព និងមានអនាម័យជានិច្ចឲ្យបានរួចរាល់មុនចូលម៉ោងធ្វើការ
របស់បុគ្គលិកទាំងអស់ក្នុងនោះរួមមានៈ សម្អាតកំរាលឥដ្ឋ ជញ្ជាំង ពិដាន ជណ្ដើរ
ទ្វារ បង្កាន់ដៃ កញ្ចក់ តុ-កៅអី និងសម្ភារប្រើប្រាស់ផ្សេងៗ
ឲ្យមានសោភ័ណភាពល្អស្អាតជានិច្ច ។
- សម្អាតបន្ទប់ទឹកនីមួយៗ
ឲ្យបានស្អាតល្អ និងមានអនាម័យជានិច្ច កុំអោយមានក្លិនអាក្រក់កើតឡើង
និងរៀបចំឲ្យមានគ្រប់គ្រាន់នូវសម្ភារប្រើប្រាស់ក្នុងបន្ទប់ទឹក-បង្គន់អនាម័យដូចជា៖
ក្រដាសអនាម័យ កន្សែងសម្រាប់ជូតដៃ សាប៊ូ ក្រាសសិតសក់ ធុងសំរាម
និងទឹកប្រើប្រាស់។
- ត្រួតពិនិត្យ
និងសម្អាតការិយាល័យធ្វើការរបស់បុគ្គលិកនីមួយៗ។
- រៀបចំអោយមានគ្រប់គ្រាន់នូវកន្រ្តកអនាម័យនៅតាមបន្ទប់នីមួយៗ
ហើយប្រមូលសម្រាមចាក់ចេញ ឬយកទៅចោលជារៀងរាល់ថ្ងៃ ។
- ជួយពិនិត្យតាមដាន
និងរាយការណ៏ជូនអ្នកគ្រប់គ្រងផ្ទាល់ រាល់ការចោលសម្រាម ដោយគ្មានសណ្តាប់ធ្នាប់របស់បុគ្គលិកនៅក្នុងការិយាល័យធ្វើការ
ឬក្នុងបរិវេណគ្រឹះស្ថាន អមតៈ ។
- ប្រមូលសម្រាមពីការិយាល័យ
និងបរិវណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល ភីអិលស៊ី
ទៅដាក់នៅទីកន្លែងរថយន្តប្រមូលសម្រាម ឬកន្លែងចាក់សម្រាមដទៃទៀត
ដែលនៅជិតការិយាល័យ អោយបានញឹកញាប់ ជៀសវាងបង្ករអោយមានក្លិនស្អុយ
និងភាពគ្មានអនាម័យកើតឡើង។ ចំពោះឯកសាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ
ខាប់ភីថល ភីអិលស៊ី ត្រូវយកកំទេចចោល និងមិនត្រូវយកទៅដាក់នៅកន្លែងរថយន្តសម្រាម
ឬកន្លែងចាក់សម្រាមឡើយ។
- បំបាត់រាល់ក្លិនមិនល្អទាំងឡាយ
ដែលមាននៅក្នុងបង្គន់ បន្ទប់ទឹក និងបន្ទប់ការិយាល័យ ធ្វើការរបស់បុគ្គលិក
ធ្វើយ៉ាងណាឲ្យមានផាសុខភាព និងមានអនាម័យជានិច្ច។
- រៀបចំបម្រើភេសជ្ជៈ
សម្រាប់ភ្ញៀវ-បុគ្គលិក ឲ្យបានរហ័ស គ្រប់គ្រាន់ និងមានអនាម័យ។ រាល់កែវទឹក ពែង
ចាន ស្លាបព្រា និងឧបករណ៏ប្រើប្រាស់ផ្សេងៗទៀត ត្រូវសម្អាតអោយបានស្អាតល្អ
និងទុកដាក់ អោយមានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយជាប់ជាប្រចាំ។
- បោកគក់ក្រណាត់គ្របកុំព្យូទ័រ
វាំងនន កំរាលតុ កន្សែងជូតដៃ កម្រាលជូតជើង អោយបានស្អាតល្អ។
- រៀបចំតុបតែង
កែលម្អ ក្នុង-ក្រៅការិយាល័យ ឲ្យមានរបៀបរៀបរយល្អ និងមានសោភ័ណ្ឌជានិច្ច
រួមទាំងបន្ទប់ធ្វើការបុគ្គលិក-ថ្នាក់ដឹកនាំ បន្ទប់ប្រជុំ កន្លែងទទួលភ្ញៀវ
សួនច្បារ ឬការដាក់តាំងលម្អ ផ្កា-រុក្ខជាតិ ក្នុងការិយាល័យ។ល។
លក្ខខណ្ឌតម្រូវៈ
- បេក្ខជន (ភេទស្រី)
- ប្រសិនមានបទពិសោធន៍ផ្នែកខាងការងារសម្អាតកាន់តែប្រសើរ។
- មានភាពស្មោះត្រង់ ប្រឹងប្រែង
តស៊ូ ហ្មត់ចត់ និងមានអនាម័យល្អ ។
- មានអាសយដ្ឋានរស់នៅជិតទីកន្លែងការងារ
(ទួលគោក)។
អត្ថប្រយោជន៍ទទួលបានៈ
- ទទួលបានប្រាក់បៀវត្សរ៍សមរម្យ
- ប្រាក់រង្វាន់លើកទឹកចិត្តពេលភ្ជុំបិណ្ឌ
និងចូលឆ្នាំខ្មែរ
- ថ្ងៃឈប់សម្រាកបុណ្យជាតិតាមប្រកាសរបស់រាជរដ្ឋាភិបាល
- ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ
ទំនាក់ទំនងដាក់ពាក្យៈ
ទូរសព្ទលេខ: 096 84 70 988 (Telegram) – 010 666 920 – 031 349 7776 (Met phone)