ការងារលម្អិត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល

Microfinance institution Amatak Capital

ការងារលម្អិត

    មុខតំណែង: នាយកសាខា (Branch Manager)  – (03 នាក់)

    ទីតាំងការងារៈ រាជធានីភ្នំពេញ

    ម៉ោងការងារៈ 8:00 ព្រឹក – 5:00 ល្ងាច

ភារៈកិច្ច និងការទទួលខុសត្រូវៈ

  • គ្រប់​គ្រង​ការងារ​ប្រតិបត្តិការ​ប្រចំាថ្ងៃ​នៅ​តាម​សាខា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព
  • រៀប​ចំ​​យុទ្ធ​សាស្រ្ត និង​ផែន​ការ​សកម្មភាព​​ដើម្បី​សម្រេច​​នូវ​​ផែនការ​នៃ​ការ​បញ្ចេញ​ឥណទាន​​ប្រចាំ​ខែ​ និង​ ប្រចាំ​​ឆ្នាំ​ដែល​​បាន​​កំណត់​ ​។
  • គ្រប់គ្រង និង​អនុម័ត​លើការ​ចំណាយ​ប្រចាំ​ថ្ងៃ​តាម​សិទ្ធិ​ដែន​កំណត់​របស់ខ្លួន ។
  • ត្រួត​ពិនិត្យ​របាយ​ការណ៍​គណនេយ្យ​ប្រចាំ​ថ្ងៃរបស់​សាខា​ ។
  • គ្រប់​គ្រង ដឹក​នាំ​បុគ្គ​លិក និង​វាយ​តម្លៃ​លើ​លទ្ធផល​ប្រចាំ​ខែរបស់​បុគ្គលិក និង​ធ្វើការ​ប្រៀប ធៀបថា តើពួកគាត់​ដើរ​តាម​ផែន​ការ​របស់​គាត់​ឬទេ? ប្រសិន​បើបុគ្គលិក​នៅ​មានខ្វះ​ខាត ត្រូវ​ណែនាំ និង​ជួយ​តម្រង់​ទិស​គាត់ ។
  • កសាង​បណ្តាញ និង​ទំនាក់​ទំនង​​ល្អ​ជា​​មួយ​​អាជ្ញាធរ​​មានសមត្ថកិច្ច​​ និង​​អាជ្ញាធរ​​មូលដ្ឋាន​ និង​​អ្នក​​ដែល​​មាន​​ឥទ្ធិពល​ ឬ​មនុស្ស​​សំខាន់​​ៗ។

លក្ខខណ្ឌតម្រូវៈ

  • មាន​កម្រិតវប្បធម៌​បរិញ្ញាបត្រ​លើ​ជំនាញ​​ពាក់​ព័ន្ធ​។
  • មាន​បទពិសោធន៍​យ៉ាង​តិច​ពីរ​ឆ្នាំខាង​ផ្នែកគ្រប់គ្រង​ឥណទាន។
  • មាន​សក្តានុពល​ក្នុង​ការសម្រេច​ផែនការ​បញ្ចេញ​ឥណទាន​ប្រចាំខែ។
  • មាន​ជំនាញ​​ក្នុង​ការ​គ្រប់​គ្រង​បុគ្គ​លិក ទំនាក់​​ទំនង​​ល្អ ​ការដោះ​​ស្រាយ​បញ្ហា​ និង​សម្រប​សម្រួល​ ។
  • មានសីល​ធម៌ល្អ ​អាកប្បកិ​រិយាល្អ ​ស្មោះត្រង់ តស៊ូ ​ លះបង់ ​ការគោរព​វិន័យ និង​មាន​ទិស​ដៅ​អាជីព​ការងារ​ជា​អ្នក​ដឹក​នាំ​។
  • ជា​​បេក្ខជន​​ដែល​​អាច​​ធ្វើការ​​ក្នុង​​តួនាទី​​បាន​​ល្អ​ ​ហើយ​​អាច​​កសាង​​ទំនាក់​ទំនង​​ល្អ​ជា​​មួយ​​អាជ្ញាធរ​​មូលដ្ឋាន​​។
  • បង្ហាញ​​ពី​ការ​​ប្តេជ្ញា​​ចិត្ត​​ខ្ពស់​ ​និង​​មាន​​ភាព​​ជឿជាក់​​។

អត្ថប្រយោជន៍ទទួលបានៈ

  • ទទួល​បានប្រាក់​បៀវត្ស​រ៍សមរម្យ
  • ប្រាក់រង្វាន់លើកទឹកចិត្ត
  • ប្រាក់បុព្វលាភ៤ដងក្នុងមួយឆ្នាំ (បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក និងបុណ្យចូលឆ្នាំចិន)
  • ប្រាក់បុព្វលាភប្រចាំឆ្នាំ
  • ប្រាក់អតីតភាពការងារ (២ដងក្នុងមួយឆ្នាំ)
  • ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់ (២ដងក្នុងមួយឆ្នាំ)
  • ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ
  • ធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ការងារ
  • ប្រាក់ឧបត្ថម្ភលំហែមាតុភាព (បុគ្គលិកនារី)
  • ប្រាក់ឧបត្ថម្ភសិក្សាជំនាញការងារបន្ថែម
  • ថ្ងៃឈប់សម្រាកបុណ្យជាតិ​តាម​ប្រកាស​របស់​រាជ​រដ្ឋាភិបាល
  • ចូលរួមកម្មវិធីជប់លៀង និងដំណើរកម្សាន្តប្រចាំឆ្នាំ
  • អាចទទួលបាន​ប្រាក់កម្ចី​បុគ្គលិកជា​មួយ​អត្រា​ការ​ប្រាក់​ទាប
  • ប្រាក់ឧបត្ថម្ភ​ផ្សេងៗទៀត ។​

How to Apply

Interested candidate please send your CV and Cover letter to email below:

Apply_hr@amatakcapital.com.kh or sorin.socheat@amatakcapital.com.kh

Address: Head Office No : 502 C&D, Monivong Blvd, Tonle Bassac, Chamkarmorn, Phnom  Penh, Cambodia.

Website: http://www.amatakcapital.com.kh/

Telephone: 096 84 70 988 (Telegram)  – 010 666 920 – 031 349 7776